រឿង អាឡេវ
និទានតាំងពីបុរាណយូរលង់ណាស់មកហើយ
នៅនគរមួយឈ្មោះថា ឆដ្ឋីរាជៈ មានកសិករក្រីក្រពីរនាក់ប្ដីប្រពន្ធរស់នៅចិញ្ចឹមកូនប្រុសម្នាក់ ដាក់ឈ្មោះថា
អាឡេវ។ពេលអាយុបាន៧ឆ្នាំ អាឡេវជាក្មេងមានគំនិតវែងឆ្ងាយ ហើយតែងតែដេកគងថ្ងាសរកនឹកមើលវិធីណាៗ នឹងអាលបានស៊ីឆ្ងាញ់ដេកស្រួល ហើយមានទ្រព្យច្រើនជួយម្ដាយឪពុកដែលក្រលំបាកមួយជាតិមកហើយ។ ថ្ងៃមួយពេលឪពុកប្រើឱ្យចេញទៅស្រែជាមួយ
អាឡេវនឹកឃ្លានចង់ស៊ីនំជាខ្លាំង។ ដេកគិតចុះឡើង
អាឡេវក៏នឹកឃើញចង់បញ្ឆោតម៉ែឪឱ្យបាននំស៊ី។ គិតចុះឡើង
វាក៏មានគំនិតនិយាយកុហកនឹងឪពុកថាទៅផ្ទះយកស្លាម្លូមក។ ឪពុកឮហើយក៏ព្រមឱ្យកូនវិលទៅផ្ទះមុនមែន។ ដើរបានកណ្ដាលផ្លូវ
អាឡេវឆៀងចូលវត្តលោក ហើយស្រែកយំរកលោកក្តែងៗ៖
«អឺអាចៅ! តើឯងកើតថី? អ្នកណាធ្វើអី?!»
«ឪពុកចៅស្លាប់ហើយ សូមលោកតាកោរសក់ឱ្យផងចុះ!»
លុះកោររួចហើយ អាឡេវក៏ក្រាបថ្វាយបង្គំលាលោកទៅរហូតជិតដល់ផ្ទះ វាយកសំពត់មកទទូរក្បាល ហើយធ្វើជាយំរហាម។ ម្ដាយកំពុងហាលឧស ឃើញកូនយំក៏កើតឆ្ងល់តាមសួរនាំ អាឡេវរឹតតែធ្វើជាស្រែកយំខ្លាំងឡើងមិនចេញស្ដី គិតពីលាត់សំពត់បង្ហាញក្បាលកោរសក់រលីងនោះ ហើយទធាក់ជើងថា «ពុកស្លាប់ៗ» ឮកូនថាហើយ ម្ដាយទន់ជើងស្រែកយំងងុះបន្តិចមកទើបងាកសួរថា «ចុះនៅឯណាខ្មោចឪពុកឯង?» អាឡេវប្រាប់ម្ដាយវិញថា នៅស្រែឆ្ងាយពេក អ្នកស្រុកគេមិនឱ្យទុកទេ គេនាំគ្នាជួយបញ្ចុះរួចរាល់តាំងពីភ្លឺ។
ម្ដាយក៏ឆ្លើយវិញ៖
«អើ! ចាំម៉ែវេចអន្សមនំគមប្រគេនលោក ឧទ្ទិសទៅឪពុកឯង!»
អាឡេវឮម្ដាយថាដូច្នោះ ក៏នឹកអរក្នុងចិត្តណាស់ ហើយតបតវិញថា៖
«គួរតែម៉ែចាស់ហើយនៅចាំផ្ទះ សូត្រធម៌ឱ្យដល់ឪ! នំនេះឯង ចាំកូនយកទៅវត្តប្រគេនព្រះសង្ឃ!»
កុហកម្ដាយរួចហើយក៏បាននំដូចចិត្តយកទៅអង្គុយស៊ីឆ្អែត ហល់នៅសល់តែបន្តិច ក៏វេចទៅដល់ទីឪពុកនៅ ព្រមទាំងធ្វើពុតជាយំទៀត។
ពេលឪពុកសួរ៖
«ថ្វីក៏ឯងយំ ហើយកោរទាំងសក់ក្បាល អាណាស្លាប់?»
អាឡេវប្រាប់ឪពុក៖
«ម៉ែនៅផ្ទះធ្លាក់ពីលើមែកស្វាយស្លាប់ទៅហើយ!»
ព្រោះឪពុកជាមនុស្សឆោតល្ងង់ ឮកូនប្រាប់ដូច្នោះក៏យំនឹកថា អំពីថ្ងៃនេះទៅ លែងទៅផ្ទះទៀតហើយ សុខចិត្តនៅនឹងស្រែ រហូតទាល់តែអស់ចិត្តសោយសោក។
អាឡេវក៏នឹកអរ ព្រោះតែការណ៍ខ្លួនមិនធ្លោយបែក។
លុះនៅយូរៗទៅ នឹកអាណិតម៉ែឪ វាក៏ដេកគងថ្ងាសរកមធ្យោបាយឱ្យបានទៅនៅមូលនឹងគ្នាវិញ។ ព្រឹកឡើង វាញញឹមញញែមប្រាប់ថានឹងទៅរកដណ្ដឹងប្រពន្ធមួយ គ្រាន់នឹងដាំបាយថែទាំឪ។
ឪពុកឆ្លើយឡើង៖
«ឪក្រែងតែខ្មាសគេ ព្រោះប្រពន្ធស្លាប់ពុំទាន់បានអី គិតរកប្រពន្ធថ្មី?»
តែអាឡេវចេះតែអង្វរវិញដែរ៖
«ធ្វើស្រែភ្លឺនឿយហត់ តែធន់បាន ចុះខោអាវរហែក បានពីណាប៉ះពារឱ្យ? មនុស្សប្រុសគ្មានប្រពន្ធទៅធ្វើការឯព្រៃ បាត់ការឯផ្ទះ ធ្វើការផ្ទះ បាត់ការឯព្រៃ ធ្វើដូចម្ដេចនឹងបានសុខកាយសប្បាយចិត្ត?»
កូនចេះតែអង្វរជាញយៗ ឪពុកក៏ថាឱ្យតែរួចលែងឮវារំខាន៖
«ធ្វើអីក៏ធ្វើចុះ!»
អាឡេវក៏ចេញទៅផ្ទះម្ដាយ ហើយនិយាយដដែលនឹងម្ដាយថា គាត់ជាស្រីហើយមេម៉ាយ ឥឡូវមានគេចង់បានម៉ែ ចូរម៉ែយកប្ដីទៅ គ្រាន់គេនឹងជួយធ្វើការងារស្រែចម្ការចិញ្ចឹម។
ម្ដាយឮហើយក៏ឆ្លើយ៖
«ទេអាឡេវ! ឪឯងទើបតែនឹងស្លាប់ ឱ្យម្ដាយយកប្ដីទៀតដូច្នេះ អ្នកស្រុកគេបានរឿងនឹងថា!»
អាឡេវឮម្ដាយថាដូច្នោះ ក៏ឆ្លើយឡើង៖
«តើមានអ្នកស្រុកឯណា គេបានមករកស៊ីចិញ្ចឹមយើងទៅ?»
វាអង្វរជារឿយៗ រហូតម្ដាយធុញក៏បញ្ចប់៖
«ចំាមើលមានពីណាគេមកព្រមធ្វើជាឪឯងទេ?!»
អាឡេវឮម្ដាយថាតាមតែចិត្តដូច្នោះ ក៏អរណាស់ លាម៉ែទៅស្រែរកមាន់ទាបន្លែបង្ការ ហើយទៅដល់ក៏និយាយប្រាប់ឪពុកថា រកប្រពន្ធឱ្យឪបានហើយ នាងនោះមុខមាត់សម្ដីសំដៅកម្ពស់កំពសម្បុរស សំបកដូចម៉ែបេះបិទ។
ឪពុកឮថាដូចភរិយាមែន ក៏ម្នីម្នាពឹងអ្នកស្រុកឱ្យជួយធ្វើនំនែកចំណីចំណុក ហើយលក់ស្រូវដូរមាន់ទាបន្លែបង្ការបានសព្វគ្រប់មុខតាមទម្លាប់ ឱ្យអាឡេវបាននំស៊ីសប្បាយចិត្តណាស់។
យប់នោះវាកុហកឪពុកថា ពេលមកតាមផ្លូវបានឱ្យលោកគ្រូសង្ឃរាជគន់ឱ្យ។ លោកផ្កាំថាប្រពន្ធថ្មីនោះអាចរៀបការតែពេលយប់ ទើបមានសុខសិរីដល់។
ឪពុកហេតុតែជាមនុស្សឆោតល្ងង់ក៏ជឿវេលាទៅរៀបការ យប់ជញ្ជូនបណ្ណាការទៅដល់កន្លែងម្ដាយអាឡេវ។
ឃើញផ្ទះហើយក៏ឆ្ងល់ក្នុងចិត្តថា ដូចជាផ្ទះនៅនឹងប្រពន្ធខ្លួនក៏ខ្ជិលសង្ស័យ ឡើងភ្លាមទៅលើផ្ទះ ឃើញភរិយាពិតមែនក៏ដឹងក្រោយមកថាអាឡេវវាបញ្ឆោត។
អាឡេវដឹងថាបែកការណ៍ហើយ ក៏រត់ទៅនៅវត្តឆ្ងាយមួយមិនអាចរកឃើញ សុំធ្វើជាកូនសិស្សលោកបម្រើក្នុងវត្ត។
វានៅរៀនអក្សរនឹងលោកគ្រូសង្គ្រាជ លុះបានស្គាល់គេឯងអស់ ដឹងថាមានលោកសង្ឃណាខ្លះដែលមានប្រាក់ញាតិពឹងពសន្សំប្រាក់បាន ច្រើន ក៏ដេកគងថ្ងាសនឹកគិតចង់បញ្ឆោតយកលុយលោកទៅឱ្យម៉ែឪម្ដង។
ព្រឹកមួយពេលកំពុងដឹកគោ វាឃើញភិក្ខុកំលោះមួយអង្គដែលមានប្រាក់ច្រើននិមន្តកាត់ វាស្រែកឡើងថា នៅភូមិក្បែរនេះមានស្រីម្នាក់ជាក្រមុំល្អផ្ដាច់សាច់សផូរផង់។
លោកឮអាឡេវថាដូច្នោះអរចង់បាន ហើយសន្យាថាបើប្រាកដអាឡេវអាចធ្វើមេអណ្ដើកឱ្យ នឹងឱ្យប្រាក់ចាយ។
អាឡេវទូលវិញ ឱ្យចាំដល់ពេលយប់ងងឹតនឹងនាំស្រីនោះមកជួបបាន។
លោកយល់ព្រមមែន អាឡេវក៏ម្នីម្នាដើរតម្រង់ទៅផ្សារសំដៅផ្ទះចិនលក់ថ្នាំ ធ្វើជាខ្សឹបភរថា៖
«ចិកអើយ! ស្រីក្រមុំល្អមាននៅភូមិមួយដែលអញទៅដង្ហែគ្រូសូត្រ! បើចិកចង់បានដំណឹងច្បាស់ តោងឱ្យប្រាក់អញ!»
ចិននោះនៅកំលោះចាស់ ពេលឮហើយនឹកអរសប្បាយសន្យាភ្លាម៖
«អញឱ្យបាន!»
អាឡេវថាវិញ៖
«ឱ្យចាំពេលយប់ងងឹតនឹងនាំមកឱ្យចិកឯងជួបមែន!»
ហើយអាឡេវក៏ត្រលប់ទៅវត្តវិញ លុះដល់វេលាយប់ងងឹតមើលគ្នាមិនស្គាល់ វាក៏នាំលោកនោះឱ្យទៅអង្គុយចាំក្នុងរោងមួយស្ងាត់ ហើយវានិយាយផ្ដាំលោក៖
«បើខ្ញុំករុណានាំស្រីនោះមកដល់ លោកយកចីពរទទូរព្រះសិរឱ្យជិត!»
អាឡេវផ្ដាំលោកនោះរួចហើយ ក៏ដើរចូលទៅក្នុងផ្ទះចិន ហៅចិននោះចេញមក ហើយនិយាយ៖
«ឥឡូវអញរកស្រីក្រមុំឱ្យចិកឯងបានហើយ!»
អាឡេវវាផ្ដាំចិន៖
«បើចិកឯងចូលទៅដេកនឹងស្រីនោះ ត្រូវទទូរក្បាលឱ្យជិត!» ទើបនាំចិកនោះទៅរោងដែលលោកនៅចាំ ហើយវាខ្សឹបប្រាប់ចិន៖
«ស្រីនៅក្នុងនេះហើយ ឱ្យប្រាក់មក!»
ចិនមើលទៅក្នុងរោង ឃើញលោកអង្គុយទទូរចីពរនៅទីនោះ គិតស្មានថាជាស្រីមែន ក៏ឱ្យប្រាក់ទៅអាឡេវ។ អាឡេវបានប្រាក់ហើយ ក៏វេះជាប្រញាប់ត្រលប់ទៅវត្តវិញ។ លុះចិននិងលោកបានជួបគ្នាហើយ ចិនគិតថាលោកជាស្រី លោកក៏គិតថា ចិនជាស្រីក៏ប្រចាប់គ្នាផ្ដួល ដោយលោកអត់ចង្ហាន់ល្ងាច មិនមានកម្លាំងក៏ដួលដេកទៅ។
ចិនពាល់ត្រូវស្វាសលោក ក៏ដឹងថាអាឡេវកុហក។ ទាំងលោកទាំងចិន លុះដឹងថាអាឡេវបញ្ឆោតក៏អៀនទៅកុដិ ទៅផ្ទះដោយខ្លួនៗទៅ។ អាឡេវនៅចាំលោកឯកុដិ លុះលោកមកដល់កុដិហើយ វាក៏ទារប្រាក់អំពីលោក។ លោកនោះថា៖
«អាឡេវឯងបញ្ឆោតអញហើយ ឯងមកទារប្រាក់ពីអញទៀត! អញមិនឱ្យឯងទេ!»
អាឡេវថា៖
«បើលោកមិនឱ្យប្រាក់ទេ! ខ្ញុំករុណានឹងទៅពិតលោកគ្រូធំថា លោកទៅដេកនឹងស្រី ហើយនឹងទៅប្រាប់អស់ឧបាសក ទាយក អ្នកស្រុកក្នុងភូមិទាំងអស់ឱ្យគេដឹងទៀត! បើគេដឹងហើយ គេមិនឱ្យបាយលោកឆាន់ទេ ហើយលោកក៏នឹងខ្មាសគេ នៅវត្តជាមួយគេពុំបាន! មួយទៀត បើខ្ញុំករុណាទៅដល់ក្រុមសង្ឃការី មុខជាគេមកចាប់លោកយកទៅជំនុំជម្រះពិចារណា តាមដំណើរដែលលោកជួលខ្ញុំករុណាឱ្យរកស្រី ហើយលោកថាឱ្យប្រាក់ខ្ញុំករុណាមួយបាត ឥឡូវនេះ លោកបានដេកនឹងស្រីហើយ លោកគេចថាមិនឱ្យវិញ ខ្ញុំករុណាមិនលែងលោកទេ! មុខជាទៅពិតលោកគ្រូធំហើយ!»
លោកនោះឮអាឡេវថាដូច្នោះក៏ភិតភ័យខ្លាំងណាស់ យកប្រាក់មួយបាតឱ្យទៅអាឡេវជាប្រញាប់។
អាឡេវមិនព្រមទទួលយក វាថា៖
«កាលលោកនិយាយនោះថា ឱ្យប្រាក់មួយបាត្រដែលឆាន់បាយសព្វថ្ងៃ! ឥឡូវត្រូវលោកយកប្រាក់វាល់ពេញបាត្រទើបខ្ញុំករុណាទទួលយក! បើលោកមិនរកឱ្យទេ ខ្ញុំករុណានឹងទៅពិតលោកគ្រូធំថា លោកទៅដេកនឹងស្រីពីយប់មិញ! លោកគ្រូធំជ្រាបហើយនឹងចាប់លោកយកទៅវាយបណ្ដេញមិនឱ្យនៅក្នុង វត្ត! មួយទៀត ខ្ញុំករុណានឹងទៅប្ដឹងលោកឧកញ៉ាព្រះស្ដេចជាធំក្នុងក្រុមសង្ឃការី ឱ្យមកចាប់យកទៅ ពួកសង្ឃការីនឹងយកសំពត់បោកក្បាលលោកផ្សឹកចេញពីសង្ឃ ហើយដាក់ជាពលរាជនិមន្ត! ពុំនោះសោត គេនឹងដាក់ជាពលបោចស្មៅដំរី!»
លោកឮអាឡេវថាដូច្នោះក៏ភ័យណាស់អង្វរ៖
«ចាំរកប្រាក់ឱ្យ! កុំទៅពិតលោកគ្រូធំ និងទៅប្ដឹងក្រុមសង្ឃការីឡើយ!»
ហើយលោកខំរកប្រាក់ លក់ទាំងស្បង់ចីពរផ្សែផ្សំឱ្យអាឡេវ។ អាឡេវឃើញលោកលក់ស្បង់ចីពរផ្សែផ្សំប្រាក់ឱ្យដូច្នោះ ក៏និយាយនឹងលោកថា៖
«ណ្ហើយចុះ! លោករកប្រាក់ឱ្យខ្ញុំករុណាល្មមតែស្ពាយទៅផ្ទះរួចបានហើយ!»
លោកឮអាឡេវថាដូច្នោះក៏មានចិត្តត្រេកអរណាស់ រៀបវេចប្រាក់រួចសម្ពាយឱ្យអាឡេវ ហើយនិយាយអង្វរថា៖
«កុំឱ្យនិយាយប្រាប់គេឱ្យដឹង! ដឹងអាណិតយកតែបុណ្យទៅចុះ!»
អាឡេវថា៖
«លោកកុំព្រួយព្រះទ័យ ខ្ញុំករុណាមិនប្រាប់គេទេ!»
ហើយវាទទួលយកប្រាក់ពីលោកដើរចោលវត្តវិលទៅរកផ្ទះសម្បែងផ្ទះ។
ប៉ុន្មានថ្ងៃក្រោយមកបានទៅដល់ភូមិវិញមែន វាប្រញាប់ឡើងទៅរកម្ដាយ។
ដោយខ្លាចម្ដាយនៅប្រកាន់រឿងមុន អាឡេវបង្ហាញប្រាក់ដែលបានមកឱ្យម្ដាយឃើញ ម្ដាយអរណាស់ក៏ស្ទុះទៅហៅប្ដី។ ពេលឪពុកឃើញអាឡេវបានប្រាក់មួយសម្ពាយក៏បាត់ខឹងនឹងរឿងបោក បញ្ឆោតពីមុននោះអស់។
គ្រួសារអាឡេវរស់នៅសុខសប្បាយនឹងប្រាជ្ញារបស់វា រហូតដល់អាឡេវពេញកំលោះ អស់អ្នកភូមិណាគេព្រមឱ្យបញ្ឆោតបាន វាក៏ថ្វាយបង្គំលាម៉ែឱចេញផ្សងព្រេងរកទ្រព្យនៅទីឆ្ងាយ។
ទៅដល់ស្រុកមួយឆ្ងាយណាស់ ហើយបានជួបនឹងដូនចាស់ម្នាក់និងចៅក្រមុំម្នាក់កំពុងរៀបទូកផ្ទុក របស់ទ្រព្យ ដើម្បីទៅនៅស្រុកឯទៀតឱ្យជិតជួបជុំនឹងអស់បងប្អូនញាតិសន្ដាន ត្បិតចៅគាត់ធំពេញក្រមុំ ល្មមឱ្យមានប្ដីហើយ។ អាឡេវឃើញចៅដូនចាស់នោះ ក៏មានចិត្តស្រលាញ់ ហើយជួយជញ្ជូនរបស់ទ្រព្យដាក់ទូក។ ដូនចាស់ឃើញអាឡេវជួយឈឺឆ្អាលដូច្នោះ គាត់សួរ៖
«ចៅទៅណា?»
អាឡេវប្រាប់ថា៖
«ខ្ញុំសូមដោយសារយាយទៅផង!»
ដូនចាស់នោះសួរថា៖
«ចៅឯងឈ្មោះអ្វី?»
អាឡេវជម្រាបថា៖
«ខ្ញុំឈ្មោះជីចៅប្រសា តើយាយទៅណា? ខ្ញុំសូមដោយសារទៅផង!»
យាយចាស់ឮអាឡេវសុំដោយសារដូច្នោះ ក៏មានចិត្តអរ នឹកថាបានវាជាគ្នា គ្រាន់នឹងជួយចែវទូកទៅ។ លុះរៀបរបស់ទ្រព្យរួចស្រេចកាលណា អាឡេវក៏សុំខ្លួនចែវទូក។ ឯដូនចាស់អង្គុយអុំក្បាលទូក ចៅក្រមុំអង្គុយកណ្ដាល។ អាឡេវនិងចៅក្រមុំចេះតែរំពៃមើលមុខគ្នា ហើយញញឹមទៅមករកគ្នា។ លុះចែវបន្តិចទៅ អាឡេវធ្វើជាភ្លេចកាំបិតក៏និយាយថា៖
«ឱយាយអើយ! ខ្ញុំភ្លេចកាំបិតចោលនៅលើគោកឯក្រោយនោះ ត្បិតខ្ញុំរវល់តែជញ្ជូនរបស់យាយ បានជាខ្ញុំភ្លេចកាំបិត កាំបិតនោះជារបស់កេរកោះពីម៉ែឪដូនតាមក ដូច្នេះខ្ញុំសុំត្រលប់ទូកទៅយកវិញ!»
ដូនចាស់ក៏ព្រមត្រលប់ទូកទៅវិញ។ លុះដល់កំពង់ អាឡេវនិយាយនឹងដូនចាស់ថា៖
«យាយអាណិតឡើងទៅយកកាំបិតឱ្យចៅបន្តិច! ខ្ញុំទុកត្រង់គល់ឈើខាងលើច្រាំង នៅប្របផ្លូវដែលយើងជញ្ជូនរបស់មកនោះ!»
អាឡេវវាបញ្ឆោតយាយចាស់ឱ្យតែគាត់ឡើងទៅផុតកាលណា នឹងចេញទូកអុំរត់យកចៅក្រមុំ។ លុះដូនចាស់ឡើងដល់មាត់ច្រាំងល្មមបាំងភ្នែក អាឡេវក៏ម្នីម្នាថយទូកជាប្រញាប់ចោលដូនចាស់នោះ ហើយខំចែវតាមបណ្ដោយទឹកហូរទៅ។ យាយចាស់នោះលុះរកកាំបិតពុំឃើញ ក៏ត្រលប់មកទូកវិញ បាត់ទាំងអាឡេវ បាត់ទាំងទូក បាត់ទាំងចៅក្រមុំ ក្រឡេកមើលទៅក្រោមទឹកឃើញអាឡេវកំពុងចែវទូក។
ដូនចាស់ភ័យណាស់យកដៃគក់ទ្រូង ស្រែកទ្រហោយំបណ្ដើរ ស្រែកបណ្ដើរឱ្យអ្នកស្រុកគេជួយដេញតាម៖
«សូមជួយផង! ត្បិតអាជីចៅប្រសា វាលួចពង្រត់ចៅក្រមុំខ្ញុំទៅហើយ!»
អស់អ្នកស្រុកគេឮថា ចៅប្រសានាំពង្រត់ចៅក្រមុំដូច្នោះ គ្មាននរណាគេជួយ គេគិតថា ប្រពន្ធរបស់អាឡេវ។ លុះដូនចាស់រត់តាមពុំទាន់ទើបរាយដំណើរប្រាប់អ្នកស្រុកថា៖
«អាដែលលួចចៅក្រមុំខ្ញុំទៅនោះ វាឈ្មោះជីចៅប្រសា! វាលួចពង្រត់ចៅក្រមុំ និងទ្រព្យខ្ញុំទៅទេតើ!»
ទើបអ្នកស្រុកគេដឹងគ្រប់គ្នាថា អាឡេវបញ្ឆោតលួចពង្រត់ចៅក្រមុំនិងទ្រព្យសម្បត្តិយាយ ដូច្នោះក៏គេមិនដឹងធ្វើដូចម្ដេច នឹងទៅតាមក៏មិនទាន់ ត្បិតវាទៅយូរណាស់ហើយ។
ឯអាឡេវខំចែវ លុះដល់វេលាយប់និយាយលួងលោមនាងក្រមុំនោះថា៖
«បានជាបងខំពង្រត់មក ត្បិតបងស្រលាញ់នាងណាស់! ឥឡូវនេះបងយកនាងធ្វើជាប្រពន្ធ!»
នាងក្រមុំនោះចេះតែកន្ទក់កន្ទេញរឭកជីដូន ត្បិតធ្លាប់នៅតែពីរនាក់ ហើយនិយាយប្រាប់អាឡេវថា៖
«ម្ល៉េះសមយាយគាត់រកខ្ញុំមិនឃើញ គាត់នឹងលោតទឹកសម្លាប់ខ្លួនក៏មិនដឹង? មួយទៀត សមគាត់នឹករឭកខ្ញុំ គាត់សង្រេងសង្រៃអត់ទាំងបាយ ទៅជាឈឺស្លាប់អសារឥតការ! បើជាដូច្នោះ សូមអ្នកជូនខ្ញុំទៅវិញ! បើអ្នកមិនជូនទៅទេ ខ្ញុំនឹងលោតទឹកសម្លាប់ខ្លួន!»
អាឡេវឮនាងនោះនិយាយដូច្នោះ ក៏វាតទូកចូលក្នុងព្រៃស្ងាត់ លួងលោមនាងនោះថា៖
«បងស្រលាញ់នាងណាស់ ហើយបានជាបងខំពង្រត់យកមកធ្វើជាប្រពន្ធ បើនាងលោតទឹកសម្លាប់ខ្លួនដូច្នោះ តើបងបាននរណាជាប្រពន្ធ!?»
នាងឆ្លើយឡើងថា៖
«បើអ្នកស្រលាញ់ ម្ដេចក៏អ្នកមិនដណ្ដឹងតាមច្បាប់?»
អាឡេវឆ្លើយថា៖
«ឱនាងអើយ! បើចាំដណ្ដឹងតាមច្បាប់ ធ្វើម្ដេចនឹងឆាប់បានទាន់ចិត្ត? បើគេឱ្យ នោះក៏បាន បើគេមិនឱ្យ នោះនឹងទទេឥតអំពើ! ដូច្នេះហើយបានជាបងនាំពង្រត់នាងសិន! ទៅដល់ស្រុកម៉ែឪដូនតានឹងរៀបការតាមច្បាប់! នាងកុំតូចចិត្ត បងនឹងជូនទៅសួរជីដូននាងជាប្រញាប់! នាងពុំថប់បារម្ភឡើយ!»
នាងក្រមុំក៏ព្រមព្រៀងសុខចិត្ត ធ្វើជាប្រពន្ធអាឡេវទៅ។
លុះព្រឹកឡើង អាឡេវក៏ចែវទូកទៅទៀតប្រទះនឹងចោរ៥០០នាក់។ ចោរទាំង៥០០នាក់នោះតែងតែទៅចាំប្លន់អ្នកទូក អ្នកដំណើរដែលទៅរកស៊ីតែសព្វថ្ងៃ។ លុះឃើញទូកចែវទៅដល់ ក៏គិតប្លន់យកទ្រព្យរបស់។ អាឡេវដឹងថាចោរចង់ប្លន់យកទ្រព្យរបស់ខ្លួនដូច្នោះ ក៏ចូលទូកទៅក្នុងកណ្ដាលពួកចោរ ហើយឡើងទៅនិយាយនឹងមេចោរថា៖
«អស់អ្នករាល់គ្នាហ៊ានប្លន់តែអ្នកទូក អ្នកដំណើរដែលដើររកស៊ីដាច់ដោច ឆ្ងាយពីស្រុកពីភូមិគេ ហើយលើកគ្នាទៅទាំងហ្វូងៗផង! ឯខ្លួនខ្ញុំមិនចេះប្លន់អ្នកដើររកស៊ីដាច់ដោចដូច្នេះទេ! ខ្ញុំប្លន់តែអ្នកស្រុកអ្នកនគរ ហើយខ្លួនខ្ញុំតែម្នាក់ឯងបានជាខ្ញុំហ៊ានដូច្នេះ ដោយខ្ញុំចេះអាគមកាប់មិនមុត ដុតមិនឆេះ ហើយចេះទាំងអាគមបឋមំ បឋម៉ឺន ប៉ែតដាន សាដាន មហាស្រឡប់ មហាស្រឡាយ នារាយណ៍បែងភាគ នារាយណ៍កាឡា ខ្ញុំចេះអស់មិនសល់! នេះខ្ញុំទើបនឹងមកពីប្លន់ស្រុកគេ យកបានទាំងកូនក្រមុំគេម្នាក់មកផង បើអ្នកឯងមិនជឿ អ្នកសួរស្រីនោះចុះ!»
អស់ពួកចោរបានស្ដាប់អាឡេវអួតប្រាប់ពីសិល្បសាស្ត្រអាគមវិជ្ជាការដូច្នោះហើយ ក៏ចង់រៀនទើបនិយាយនឹងអាឡេវថា៖
«បើដូច្នោះ សូមអ្នកបង្ហាញអាគមសិល្បសាស្ត្រដល់យើងរាល់គ្នាផង! យើងសុំអ្នកធ្វើ
ជាគ្រូបង្ហាញប្រដៅ ហើយនៅរកស៊ីជាមួយគ្នា!»
អាឡេវថា៖
«បើអ្នករាល់គ្នាចង់រៀន ខ្ញុំក៏បង្ហាញបាន ប៉ុន្តែការរកទីធ្វើពិធីចូលត្រណមនោះក្រណាស់! មានតែរកកោះដាច់ពីស្រុកពីភូមិគេ ហើយនៅកណ្ដាលទន្លេឆ្ងាយពីត្រើយនោះទើបធ្វើបាន!»
ហើយអាឡេវនិងចោរក៏នាំគ្នាទៅរកកោះកណ្ដាលសមុទ្របានឃើញកោះមួយ មានផ្នូកខ្សាច់ល្អ ក៏ឡើងទៅលើកោះនោះ រកមើលទីកន្លែងសមគួរឆ្ងាយពីកន្លែងចតសំពៅ។ អាឡេវប្រាប់ថា៖
«បើអ្នកចង់ចេះអាគមឱ្យពូកែនោះ ត្រូវស្ដាប់ខ្ញុំ! បើខ្ញុំបង្គាប់ឱ្យធ្វើអ្វី ត្រូវធ្វើតាមពាក្យខ្ញុំទាំងអស់ នោះទើបបានអាគមពូកែឆុតឆាប់!»
អស់ចោរទាំង៥០០នាក់ក៏ទទួលព្រមធ្វើតាមទាំងអស់ ហើយអាឡេវបង្គាប់ឱ្យធ្វើរោងពិធីមានបាយសី មានទៀនធូប ភ្ញីផ្កា ហើយមានរាជ័រតិឆត្រទង់ សង់ជារាន៧៦ថ្នាក់ ហើយវាឱ្យជីកកកាយដីខ្សាច់ជាអណ្ដូងធំជ្រៅ ឱ្យមានទឹកល្មមមុជលិចក្បាល។ លុះធ្វើស្រេចហើយ វាបង្គាប់ចោរ៥០០នាក់ឱ្យកោរសក់ ឱ្យស្រាតសំពត់ចេញទាំងអស់គ្នា ហើយវានិយាយបញ្ឆោតចោរទាំង៥០០នាក់ថា៖
«រីអាគមខ្ញុំដែលនឹងរៀបនោះ ត្រូវមុជទឹក ហើយនឹងសូត្រអត់ដង្ហើមនៅក្នុងទឹកបាន៧ចប់ ទើបពូកែមែនទែន!»
ពួកចោរក៏នាំគ្នាហាត់មុជទឹកសូត្រអាគម។ ឯអាឡេវចុះទៅសំពៅនិយាយខ្សឹបប្រាប់ប្រពន្ធឱ្យរៀបខ្លួន ហើយទាញពួរយុថ្កាឱ្យខ្លី វាផ្ដាំប្រពន្ធថា៖
«បើអញរត់ចុះពីលើគោកមក ត្រូវទាញពួរយុថ្កាឡើងឱ្យឆាប់!»
ផ្ដាំស្រេចហើយក៏ត្រលប់ទៅវិញ លុះដល់ព្រលប់យប់ងងឹត វាឱ្យពួកចោរមុជទឹក ហើយបង្គាប់ថា
«បើមុជ ត្រូវមុជឱ្យព្រមគ្នា! បើងើប ងើបឱ្យព្រមគ្នា ទើបអាគមពូកែ!»
លុះពួកចោរមុជព្រមគ្នាហើយ អាឡេវក៏រត់ចុះទៅសំពៅដកយុថ្កា លាក្ដោង ជួនជាខ្យល់ជំនោរមកដល់ អាឡេវបើកក្ដោងយោងទាំងសំប៉ានទៅចោលចោរទាំង៥០០នាក់ឱ្យនៅលើកោះ នោះ។ ឯចោរទាំង៥០០ ងើបអំពីទឹកឡើងរកមើលអាឡេវពុំឃើញក៏សួរគ្នាថា៖
«លោកគ្រូទៅណា?»
នាំគ្នារកឯកំពង់មិនឃើញ ក៏ឡើងទៅមើលនៅរោងពិធីក៏មិនឃើញ បាត់ទាំងសំពៅទាំងមនុស្ស។
ពួកចោរទាំង៥០០ក៏ដឹងថា អាឡេវបញ្ឆោតហើយទើបនាំគ្នារកឈើឫស្សីធ្វើក្បូនឆ្លង។ អាឡេវបើកសំពៅយកទ្រព្យរបស់ចោរទាំង៥០០ដែលនៅក្នុងសំពៅនោះតែពីរ នាក់ប្ដីប្រពន្ធ លុះបើកក្ដោងទៅអស់មួយយប់មួយថ្ងៃក៏បានដល់ស្រុកមួយ ហើយវារកមើលមនុស្សក្នុងស្រុកនោះពុំឃើញមានមនុស្សប្រុស មានតែមនុស្សស្រី ទើបដឹងថាជាស្រុកចោរដែលវាបញ្ឆោតនោះ ទើបវាបោះយុថ្កាឈប់។
អស់ប្រពន្ធចោរទាំងនោះមិនបានដឹងស្គាល់ថាជាសំពៅរបស់ប្ដីក៏ ទេ ត្បិតកាលដែលប្ដីចេញទៅអំពីផ្ទះតែខ្លួនទទេ លុះបានជួបនឹងឈ្មួញសំពៅក៏ប្លន់យក បានជាប្រពន្ធកូនមិនដឹងមិនស្គាល់។ លុះអាឡេវបោះយុថ្ការួចស្រេចហើយ ក៏យកដីសនិងក្ដារឆ្នួនចេញមកក្រៅ ហើយធ្វើជាគូសវាសចាប់យាម។ អស់ប្រពន្ធកូនចៅចោរមើលមកឃើញអាឡេវគូសវាសដូច្នោះក៏នឹកស្មានថា វាចេះចាប់យាមទើបសួរថា៖
«អ្នកអើយ! អ្នកចេះចាប់យាមអាណិតមើលឱ្យប្ដីខ្ញុំបន្តិច! ត្បិតគាត់ទៅរកស៊ីជាយូរខែហើយ!»
អាឡេវឮដូច្នោះហើយក៏ដឹងច្បាស់ថា ស្រីទាំងនោះជាប្រពន្ធចោរដែលអញបញ្ឆោតនោះជាប្រាកដហើយ វាឆ្លើយឡើងថា៖
«ក្រអ្វីសព្វបើចាប់យាមនោះ ទោះបីសម្ដង្សសម្ភារភ្លឹក អត្តៈ លេខយន្តអ្វី ខ្ញុំក៏ចេះទាំងអស់! អ្នកចង់មើលអំពីរឿងអ្វី យកតែទៀនធូប ស្លា ម្លូមកបូជាគ្រូ កុំឱ្យសាបអាគមយាមខ្ញុំ តាមគ្រូប្រដៅមក!»
ឯប្រពន្ធចោរឮអាឡេវថាដូច្នោះក៏ម្នីម្នាឡើងទៅផ្ទះជាប្រញាប់ ប្រាប់ប្រពន្ធចោរឯទៀតៗឱ្យរកទៀនធូបភ្ញីផ្កាស្លាម្លូចេកអំពៅ យកទៅជូនគ្រូ។ អាឡេវទទួលយកជំនូន ហើយតាំងយកក្ដារឆ្នួនមកគូសវាស ធ្វើជាចាប់យាមគិតប្រមាណក្នុងចិត្តឱ្យត្រូវពេលា ល្មមតែពួកចោរទាំង៥០០នោះមកដល់ផ្ទះ គឺវាគិតប្រមាណគ្នេរចម្ងាយផ្លូវ ហើយប្រាប់ប្រពន្ធចោរថា៖
«ប្ដីអស់អ្នករាល់គ្នានឹងមកដល់ក្នុងថ្ងៃស្អែកនេះ ប៉ុន្តែក្នុងវេលាយប់នេះនឹងមានព្រាយក្បាលត្រងោល អាក្រាតកាយរត់ចូលមកក្នុងផ្ទះបង្កើតជាឧត្បាតធំណាស់! បើដូច្នោះ មានតែអ្នករាល់គ្នាគិតរម្ងាប់ឧត្បាតចេញទើបជា!»
ឯអស់ប្រពន្ធកូនចោរទាំង៥០០ ឮអាឡេវថាដូច្នោះក៏ភិតភ័យ ហើយសួរថា៖
«គិតធ្វើដូចម្ដេចនឹងរំងាប់ឧត្បាតចេញបាន?»
អាឡេវឆ្លើយថា៖
«វាងាយទេ! ការរម្ងាប់ឧត្បាតនោះ គឺដល់វេលាព្រលប់កាលណា ត្រូវអស់អ្នករាល់គ្នានាំកូនចៅកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារ ផ្ទះ បើឃើញព្រាយក្បាលត្រងោលអាក្រាតកាយរត់ចូលមកក្នុងផ្ទះ ត្រូវវាយកុំឱ្យវាចូលបាន!»
ឯពួកចោរទាំង៥០០នោះ លុះឆ្លងរួចដល់ត្រើយកាលណា ពេលថ្ងៃពួនព្រៃ យប់នាំគ្នាដើរកាត់តម្រង់មកផ្ទះ ព្រោះគ្មានសំពត់ស្លៀកបានជាមិនចេញដើរពេលថ្ងៃ លុះដល់ថ្ងៃកំណត់ដែលអាឡេវចាប់យាម ពេលព្រលប់ពួកចោរក៏ដល់ផ្ទះខ្លួន។ ឯកូនប្រពន្ធដែលកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារឃើញប្ដីរត់ចូលមក ក្នុងផ្ទះ គិតស្មានថាជាព្រាយក្បាលត្រងោលមែន ក៏គិតតែវាយទាល់តែដួលសន្លប់ខ្លះ របួសពិការខ្លះ ក្រោយមកទើបបានដឹងថាជាប្ដី ជាឪពុកខ្លួន ហើយនិយាយតាមដំណើរប្រាប់ប្ដីសព្វគ្រប់។
ពួកចោរទាំង៥០០ខឹងនឹងអាឡេវខ្លាំងណាស់ តែមិនដឹងគិតធ្វើដូចម្ដេច ព្រោះខ្លួនត្រូវដំបងដំណំទាំងអស់គ្នា ហើយមិនដឹងជាអាឡេវនៅឯណា។ វេលានោះ អាឡេវនៅចាំលបស្ដាប់ប្រពន្ធកូនចោរវាយប្ដីខ្លួន ដល់ឮមាត់ស្រែកទ្រហឹងពេញពាសទាំងស្រុក ក៏បើកសំពៅរត់ទៅស្រុកប្រពន្ធវិញ លុះទៅដល់ហើយ អាឡេវនិងប្រពន្ធឡើងទៅរកជីដូន បានជួបនឹងជីដូនក៏សំពះសូមទោស ហើយប្រគល់របស់ទ្រព្យក្នុងសំពៅទាំងប៉ុន្មានជូនជីដូនទាំងអស់។ ជីដូនបានឃើញសម្បត្តិអាឡេវពេញសំពៅក៏បាត់ខឹង បែរជាស្រលាញ់រាប់អានអាឡេវជាចៅប្រសាមែនទែន។
អាឡេវរៀបសង់ផ្ទះ លោះខ្ញុំកំដរពាសពេញក្នុងផ្ទះឱ្យបម្រើជីដូនក្មេកនិងប្រពន្ធ លុះនៅយូរបន្តិចមកក៏លាជីដូននិងប្រពន្ធទៅសួរម្ដាយឪពុកវា។ ជីដូនក្មេកផ្ដាំថា៖
«បើចៅទៅ កុំនៅយូរពេក! ឆាប់ត្រលប់មករកជីដូនវិញ! ត្បិតសព្វថ្ងៃនេះ ជីដូនកំព្រាឥតមានអ្នកឯណាជាទីពឹងទេ!»
ឯប្រពន្ធអាឡេវចង់តាមអាឡេវទៅដែរ ក៏និយាយថា៖
«ខ្ញុំចង់ទៅជាមួយនឹងអ្នក ឱ្យស្គាល់ម៉ែឪ បងប្អូន ញាតិសន្ដាន ស្រុកទេសអ្នកមួយទៀត! ខ្ញុំមិនចង់ ឃ្លាតឆ្ងាយពីអ្នកទេ ព្រោះថាស្ត្រីប្ដីទៅឆ្ងាយហើយ កម្រនឹងទុកដាក់រក្សាខ្លួនណាស់! អ្នកផងគេតែងនិន្ទាថា ដូចជាស្រីមេម៉ាយចំណាយមាត់គេ! ហេតុដូច្នេះ បានជាខ្ញុំមិនចង់នៅ ចង់ទៅតាមអ្នកជាប្ដី!»
អាឡេវឆ្លើយឡើងថា៖
«នាងអើយ! បងចង់បាននាងទៅជាមួយដែរ ប៉ុន្តែអាណិតជីដូន! ត្បិតគាត់ចាស់ជរាណាស់ហើយ ក្រែងឈឺចាប់យប់ថ្ងៃ គ្មាននរណាថែទាំបីបមរក្សាដុះថ្នាំចាំជំងឺ នឹងទុកចិត្តលើមនុស្សម្នាខ្ញុំកំដរមិនបានទេ! ដូចកាលយើងនាំគ្នារត់ទៅនោះ គាត់សន្ធឹកសន្ធៃឈឺរីងរៃស្គាំងស្គម ទើបនឹងបានគ្រាន់បើឥឡូវនេះ! បើយើងទៅចោលគាត់ទៀត គាត់នឹងឈឺស្លាប់ពុំខានឡើយ! ពីមុនបានជាខុសធ្លោយម្ដងទៅហើយ! ឥឡូវនេះ យើងគិតកុំឱ្យខុសធ្លោយម្ដងទៀត!»
ឯប្រពន្ធឮប្ដីថាដូច្នោះ នឹកអាណិតជីដូន ក៏ព្រមឱ្យប្ដីទៅទើបរៀបស្បៀងរៀងខ្លួនសម្រាប់បរិភោគតាមផ្លូវ សព្វគ្រប់ ហើយសួរប្ដីថា៖
«អ្នកនឹងយកមនុស្សម្នារទេះសាឡីទៅប៉ុន្មាន?»
អាឡេវឆ្លើយថា៖
«បងមិនយកទៅទេ! បងទៅតែម្នាក់ឯង!»
ឯគំនិតអាឡេវ បានជាមិនចង់យកមនុស្សម្នាទៅ ពីព្រោះគិតចង់បានប្រពន្ធមួយទៀត បើយកមនុស្សតាម ក្រែងគេដឹងថាខ្លួនមានប្រពន្ធហើយ នឹងទៅដណ្ដឹងកូនគេទៀត ក្រែងគេមិនឱ្យ ហើយវានិយាយនឹងប្រពន្ធថា៖
«បងធ្លាប់ដើរតែម្នាក់ឯង! តែមានមនុស្សម្នាក្របីគោរទេះទៅជាមួយផង នឹងធ្វើដំណើរមិនរហ័សទាន់ចិត្ត! ហេតុដូច្នេះបានជាបងមិនចង់យកទៅ!»
អាឡេវវេចតែប្រាក់និងស្បៀងគ្រាន់នឹងស៊ីតាមផ្លូវ។ ឯជីដូនផ្ដាំហើយផ្ដាំទៀតថា៖
«បើចៅទៅដល់ ម្ដាយឪពុកនៅជាសុខសប្បាយ ចូរចៅឆាប់ត្រលប់មកវិញណា៎ចៅណា៎!»
អាឡេវក៏លាជីដូននិងប្រពន្ធ ហើយចេញដំណើរទៅ។ លុះទៅដល់អ្នកង៉េះនិងនាងង៉ោះជាឪពុកម្ដាយហើយ ក៏យកប្រាក់ទៅជូនម្ដាយឪពុក។ ម្ដាយឪពុកមានចិត្តត្រេកអរសួរថា៖
«កូនទៅណាបាត់យូរម្ល៉េះ? ម្ដាយឪពុកចេះតែទន្ទឹងមើលផ្លូវកូនតែសព្វថ្ងៃ!»
អាឡេវប្រាប់ថា៖
«ខ្ញុំទៅគិតការរកស៊ី ត្បិតម៉ែឪឯងមិនគិតរកស៊ីនឹងគេ!»
អ្នកង៉េះនិងនាងង៉ោះឆ្លើយថា៖
«តាមតែកូនគិតចុះ! ចំណែកឯខាងម្ដាយនិងឪពុករកស៊ីគ្រាន់តែមាត់ ហើយនិងរក្សាទ្រព្យទុកឱ្យកូន! ចូរកូនគិតរកអម្រស់អម្រដោយខ្លួនឯងចុះ!»
អាឡេវនៅនឹងម្ដាយឪពុកបានពីរបីថ្ងៃ ក៏លាចេញដើរទៅទៀត លុះទៅដល់ស្រុកធំ វាចូលទៅមើលក្នុងវាំងសព្វគ្រប់ហើយ ចេញមករកមើលផ្ទះនាហ្មឺនសេដ្ឋីក៏ឃើញសេដ្ឋីម្នាក់មានផ្ទះធំទ្រនំ ខ្ពស់ មានទ្រព្យសម្បត្តិច្រើន មានរោងរទេះគោក្របីដំរីសេះ មនុស្សម្នាខ្ញុំកំដរពាសពេញមានច្បារដំណាំជាឧទ្យាន មានជើងផ្កាគ្រប់ជំពូកគ្រប់ពណ៌ដាក់ហែជាជួរក្នុងសួនច្បារ មានត្រីប្រាក់ត្រីមាស មានស្រះដាំដើមឈូកស ឈូកក្រហម ព្រលិត លំចង់ដុះពាសពេញ ហើយមានកូនក្រមុំមិនទាន់មានប្ដី។ អាឡេវមានចិត្តស្រលាញ់ចង់បាន ក៏ចូលទៅកាន់ផ្ទះសេដ្ឋី ហើយជម្រាបសុំខ្លួននៅធ្វើជាកូនក្មួយ។ សេដ្ឋីឃើញអាឡេវមកសុំខ្លួននៅធ្វើការជាកូនក្មួយដូច្នោះ ក៏មានចិត្តអាណិតស្រលាញ់ ហើយសួរថា៖
«ឯងនៅស្រុកណា?»
«ម្ដាយឪពុកខ្ញុំបាទមានទ្រព្យរបស់របរ ខ្ញុំកំដរ គោក្របី ដំរីសេះ ផ្ទះសម្បែងដូចលោកដែរ! ប៉ុន្តែគាត់មានជំងឺឈឺស្លាប់អស់ហើយ! ខ្ញុំបាទតូចចិត្តណាស់! មិនចង់នៅ ត្បិតធ្លាប់មានម៉ែឪ! ឥឡូវនៅតែម្នាក់ឯង បានជាខ្ញុំបាទចោលផ្ទះសម្បែងទ្រព្យរបស់ មកសុំនៅជាមួយនឹងលោក! តាមតែលោកប្រើធ្វើការងារអ្វីៗ ខ្ញុំបាទទទួលទាំងអស់!»
សេដ្ឋីក៏ព្រមទទួលយកអាឡេវឱ្យនៅ។ ចាប់ផ្ដើមតាំងពីថ្ងៃដែលមកនៅនឹងសេដ្ឋី អាឡេវតែងភ្ញាក់អំពីព្រឹក បោសផ្ទះថែទាំរបស់ទ្រព្យរៀបទុកដាក់តាមទីកន្លែង ហើយខំធ្វើការដូចជារបស់ខ្លួន។ សេដ្ឋីឃើញអាឡេវឧស្សាហ៍ធ្វើការ ថែទាំរបស់ទ្រព្យ មិនមានឱ្យឃ្នើសចិត្ត ក៏រឹតតែស្រលាញ់ឡើង ឱ្យអាឡេវត្រួតត្រាដាស់តឿនមនុស្សម្នាខ្ញុំកំដរទាំងអស់។ រាល់តែវេលាសេដ្ឋីទៅគាល់ស្ដេច បានយកអាឡេវទៅផង លុះទៅជាញឹកញយ អាឡេវស្គាល់ពួកក្រមការ និងកូនក្មួយទាំងអស់។ តមកទៀត វាស្គាល់ដល់នាហ្មឺនធំតូច តាំងពីលោកក្រឡាហោម យមរាជ ចក្រីវាំង និងនាហ្មឺនធំតូចឯទៀត ប៉ុន្តែអាឡេវធ្វើចិត្តជា ទុកជានរណាត្មះតិះដៀលដូចម្ដេច ក៏មិនចេះខឹងនឹងគេ សូម្បីកូនក្មួយផងគ្នាធ្វើដូចម្ដេចៗក្ដី អាឡេវក៏មិនចេះតប មិនចេះខឹងឡើយ។
កាលអាឡេវតាមសេដ្ឋីទៅគាល់ស្ដេច ហើយមានគេសួរថាឯងឈ្មោះអី? វាប្រាប់ថា ឈ្មោះអាឡេវតេវ។
ពួកនាហ្មឺន តែឃើញអាឡេវទៅហើយ ក៏ហៅថាអាឡេវតេវតែរាល់គ្នាដូច្នេះឯង។ ក្រោយមក អាឡេវតេវទៅលេងនៅសាលាជំនុំ ស្ដាប់ចៅក្រមជំនុំជម្រះក្ដីតែសព្វថ្ងៃ ក៏ចេះច្បាប់ទម្លាប់ច្រើន ហើយអាឡេវតេវរើសយកសំបុត្រដែលគេបោះចោល មានទាំងស្នាមត្រា បោះនៅនោះផង តាំងពីត្រាលោកក្រឡាហោម យមរាជ និងនាហ្មឺនធំតូចទាំងអស់ដែលមានមាសប្រាក់ច្រើន ហើយវាយកក្រមួនមកសូនធ្វើជាត្រា ហើយវាស់នឹងរង្វង់ត្រាកាកសំបុត្រចាស់ ហើយឆ្លាក់ធ្វើឱ្យត្រូវតាមស្នាមត្រាចាស់ទាំងអស់ រួចវាធ្វើជាសំបុត្រសឹងមានឈ្មោះនាហ្មឺនអស់នោះជំពាក់ប្រាក់ ខ្លះ១០០ណែន ខ្លះ២០០ណែន ខ្លះ៥០០ណែន គ្រប់តែនាហ្មឺនធំតូចតែរាល់គ្នាទាំងអស់ ហើយបត់ទុកក្នុងហឹបមួយពេញ។ បើខ្លួនវាមិននៅ ទៅធ្វើការទីណាក្ដី ឬទៅលេងក្ដី វាយកហឹបនោះទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្ដាំថា កុំឱ្យនរណាបើកឱ្យសោះ ដល់វាវិលមក ក៏ទៅយកហឹបនោះមកវិញ ធ្វើដូច្នេះជារឿយៗ។
លុះដល់ថ្ងៃក្រោយទៀត អាឡេវតេវរៀបទៅធ្វើការក៏យកហឹបទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្ដាំថា៖
«អ្នកប្រយ័ត្នរក្សាទុកឱ្យល្អ! កុំឱ្យនរណាបើកមើលលេង!» ហើយវាក៏ទៅធ្វើការទៅ។ ឯប្រពន្ធសេដ្ឋីនឹកឆ្ងល់នឹងហឹបអាឡេវតេវណាស់ ក៏យកហឹបនោះមកបើកមើល ឃើញសំបុត្រពេញក្នុងហឹប ហើយលាមើលសំបុត្រអស់នោះ បានឃើញសេចក្ដីសំបុត្រថា ពួកនាហ្មឺនជំពាក់ប្រាក់សឹងមានចំនួនគ្រប់គ្នាអស់ ហើយបោះត្រាផង។ លុះរើមើលសំបុត្រទាំងអស់ ឃើញសុទ្ធតែនាហ្មឺនជំពាក់ប្រាក់ជាច្រើនដូច្នោះ ក៏យកហឹបសំបុត្រទៅបង្ហាញសេដ្ឋីជាប្ដី។
ឯសេដ្ឋីបានឃើញសំបុត្រអាឡេវតេវសព្វគ្រប់ហើយ ក៏និយាយនឹងប្រពន្ធថា៖
«កាលអាឡេវតេវ វាមកនៅនឹងយើងនោះ អញបានសួរពីម្ដាយឪពុកវានៅរស់នៅឡើយនោះ មានទ្រព្យសម្បត្តិដូចជាយើងនេះដែរ! ឥឡូវនេះ មកឃើញសំបុត្រអស់នាហ្មឺនជំពាក់ប្រាក់វាច្រើនម្ល៉េះនេះ សឹងត្រូវនឹងពាក្យវានិយាយពីមុននោះប្រាកដមែន! គំនិតប្រាជ្ញាវាសមជាមនុស្សមានពូជ! មួយទៀត ការងារទាំងអស់ក្នុងផ្ទះយើងសព្វថ្ងៃនេះក៏បានវាជួយដាស់តឿនថែ ទាំមើលរក្សាដឹងបាត់ ដឹងគង់ ដឹងខូច ដឹងជា មានតែវាហ្នឹងហើយទុកដូចជាកូន! ឥឡូវកូនស្រីយើងមួយនេះពេញក្រមុំល្មមមានប្ដី ហើយពួកស្ដេចនាហ្មឺនមកដណ្ដឹងចង់បានជាច្រើនណាស់ហើយ យើងមិនត្រូវចិត្ត បានជាយើងមិនព្រមឱ្យ! ឥឡូវនេះបើយើងឱ្យអាឡេវតេវនោះ យើងខ្មាសគេណាស់! ត្បិតអាឡេវតេវនោះ វាជាមនុស្សកំព្រាក្បាលមួយ មកនៅស្រុកអាយ គ្មាននរណាស្គាល់ពូជពង្សវង្សាជាល្អ ឬអាក្រក់! យើងនឹងឱ្យកូនយើងជាប្រពន្ធទៅ ក្រែងខ្មាសគេ! បើយើងមិនឱ្យកូនយើងជាប្រពន្ធវា ដូចជានឹកស្ដាយ ត្បិតគំនិតមារយាទវាជាមនុស្សល្អ ជួយឈឺឆ្អាលក្នុងការងារយើង ដូចជាការងាររបស់ខ្លួនវាដែរ! ដំណើរនេះក្របើគិតណាស់!»
ឯប្រពន្ធសេដ្ឋីឆ្លើយឡើងថា៖
«ត្រង់កិច្ចដែលធ្វើមិនឱ្យខ្មាសគេនោះ វាងាយទេ! យើងផ្សំផ្គុំឱ្យជាប្ដីប្រពន្ធនឹងគ្នាទៅ! បើយូរទៅហើយទើបគេដឹងនោះ យើងក៏អស់ខ្មាសគេហើយ ពីព្រោះវាមានបំណុលវាក៏ច្រើនដែរ!»
ហេតុតែព្រេងមានសំណាងរបស់អាឡេវនឹងកូនក្រមុំសេដ្ឋីនោះត្រូវបាន គ្នាជាប្ដីប្រពន្ធ សេដ្ឋីគិតឃើញព្រមដូចពាក្យប្រពន្ធពន្យល់ ក៏ព្រមឱ្យកូនក្រមុំជាប្រពន្ធអាឡេវតេវ ហើយហៅអាឡេវតេវប្រាប់ថា៖
«តាំងពីថ្ងៃដែលឯងមកនៅនឹងអញ អញមើលទៅគំនិតមារយាទចិត្តថ្លើមឯង ឈឺឆ្អាលក្នុងការងារអញដូចជាកូនអញបង្កើត! បើដូច្នោះ អញឱ្យកូនក្រមុំអញជាប្រពន្ធឯង!»
អាឡេវតេវឮសេដ្ឋីប្រាប់ថាឱ្យកូនក្រមុំជាប្រពន្ធដូច្នោះ ក៏មានចិត្តត្រេកអរណាស់។ សេដ្ឋីក៏ហៅកូនក្រមុំមករៀបសំពះមេបាចាស់ទុំ រៀបសែនព្រេនតាមរណ្ដាប់បុរាណ ផ្សំផ្គុំអាឡេវតេវនិងកូនក្រមុំជាប្ដីប្រពន្ធគ្នាទៅ។
លុះការរួចបានពីរបីថ្ងៃ ប្រពន្ធអាឡេវតេវទៅគាល់ស្ដេចឯក្នុងវាំងបាននិយាយប្រាប់អាឡេវតេវ ជាប្ដីឱ្យដឹង។ ឯអាឡេវតេវក៏និយាយផ្ដាំប្រពន្ធថា៖
«អញទៅចាំនៅសាលាជំនុំ! បើនាងឃើញអញបោយដៃហៅ ត្រូវនាងលើកជើងពានស្លាមកលុតជង្គង់ហុចពានស្លានោះឱ្យអញ! អញទទួលយកហើយ នាងសំពះត្រលប់ទៅវិញចុះ!»
អាឡេវតេវលុះនិយាយផ្ដាំប្រពន្ធសព្វគ្រប់ហើយ ក៏ស្លៀកសំពត់ចាស់ពាក់អាវចាស់ ដូចកាលធ្វើការពីមុន ហើយទៅអង្គុយលេងនៅសាលាជំនុំ។ ពួកនាហ្មឺនសព្វមុខមន្ត្រី ចៅក្រមសាលា ភ្នាក់ងារក្រមការ ឃុនហ្មឺន មហាតលិកមកពាសពេញ ឃើញអាឡេវតេវអង្គុយនៅសាលា នាហ្មឺនខ្លះត្បកក្បាល ខ្លះទះខ្នង ខ្លះទាញដៃ ខ្លះឱ្យអាឡេវធ្វើត្លុកក្រមាច់លេង ត្បិតធ្លាប់លេងពីមុនមកដូច្នេះឯង។
ឯអាឡេវតេវជាមនុស្សមានប្រាជ្ញា ក្រមាច់កំប្លែងលេងឱ្យគេចូលចិត្ត មិនចេះខឹងនឹងនរណាទេ ទោះនាហ្មឺនសព្វមុខមន្ត្រី ឃុនហ្មឺន មហាតលិក នូវក្រមការភ្នាក់ងារប្រើវាដូចម្ដេចក្ដី លេងដូចម្ដេចក្ដី ក៏មិនចេះខឹង មិនចេះប្រកែកឱ្យអ្នកណាអាក់អន់ចិត្តតាំងតែពីដើមមកដូច្នេះឯង ហើយពួកនាហ្មឺនមិនដឹងជាអាឡេវតេវបានកូនក្រមុំសេដ្ឋីមកធ្វើជា ប្រពន្ធផង ស្មានថាអាឡេវតេវជាមនុស្សផ្ដេសផ្ដាស ដើរសុំទានគេស៊ី រកទីលំនៅគ្មានបានជានាំគ្នាមាក់ងាយវា។ លុះដល់កូនសេដ្ឋីជាប្រពន្ធអាឡេវតេវជិះអង្រឹងស្នែង ហើយមានមនុស្សម្នាខ្ញុំកំដរកាន់ប្រអប់មាសប្រាក់ ដើរពាសពេញផ្លូវមក នាហ្មឺនទាំងអស់ក៏និយាយថា៖
«ហ្ន៎! មើលកូនក្រមុំសេដ្ឋីល្អណាស់ ដើរចូលក្នុងវាំង!»
នាហ្មឺនខ្លះលាន់មាត់ថា៖
«ល្អមែន! កូនស្ដេច កូននាហ្មឺនដណ្ដឹងជាច្រើនហើយ តែមិនបាន!»
ឯអាឡេវតេវឮនាហ្មឺននិយាយគ្នាថា កូនស្ដេច កូននាហ្មឺនដណ្ដឹងកូនក្រមុំសេដ្ឋីមិនព្រមឱ្យដូច្នេះ ក៏ឆ្លើយឡើងថា៖
«បើអស់លោកថា ដណ្ដឹងកូនក្រមុំសេដ្ឋីឱ្យកូនលោកមិនបាន លោកចាំមើលខ្ញុំបាទវិញចុះ! វេលាកូនក្រមុំសេដ្ឋីចេញមកអំពីក្នុងវាំង ខ្ញុំបាទនឹងហៅឱ្យចូលមក ហើយឱ្យយកស្លាមកឱ្យខ្ញុំបាទទទួលទាន លោកហ៊ានភ្នាល់ទេ?»
ពួកនាហ្មឺនឮអាឡេវតេវថាដូច្នោះ មិនជឿ ត្បិតមិនដឹងសេដ្ឋីឱ្យកូនក្រមុំទៅជាប្រពន្ធអាឡេវតេវសោះ។ មួយទៀត ពួកនាហ្មឺនទាំងនោះធ្លាប់តែដឹងថា អាឡេវតេវជាមនុស្សក្រមាច់លេងផ្ដេសផ្ដាស តែដោយផ្ទះនាហ្មឺនបានជាមាក់ងាយវាខ្លាំងណាស់ ហើយមិនដឹងជាអាឡេវតេវមានប្រាជ្ញាច្រើនដល់ម្ល៉ឹងសោះ ទើបហ៊ាននាំគ្នានិយាយភ្នាល់នឹងអាឡេវតេវថា៖
«បើឯងហៅកូនក្រមុំសេដ្ឋីចូលមកយកស្លាម្លូឱ្យឯងស៊ីបាន អញហ៊ានភ្នាល់នឹងឯង ប៉ុន្តែឯងគ្មានអ្វីដាក់ភ្នាល់នឹងអញទេ?!»
អាឡេវតេវឮពួកនាហ្មឺនថាដូច្នោះ ក៏ឆ្លើយឡើងថា៖
«លោកកុំព្រួយប្រសាសន៍នឹងខ្ញុំបាទ! បើខ្ញុំបាទចាញ់លោក ខ្ញុំបាទធ្វើសំបុត្រនៅបម្រើជាខ្ញុំលោកដល់អស់ជីវិត តាមចិត្តលោកប្រើធ្វើអ្វី ខ្ញុំបាទទទួលធ្វើទាំងអស់!»
នាហ្មឺនសព្វមុខមន្ត្រីទាំងអស់ឮអាឡេវតេវថាដូច្នោះ ក៏អរគ្រប់គ្នា ដោយចង់បានអាឡេវតេវមកធ្វើជាខ្ញុំតែរៀងៗខ្លួន ត្បិតវាចេះនិយាយភូតភរក្រមាច់កំប្លែងលេង គ្រាន់សប្បាយដោយសារវា មួយទៀតមាក់ងាយអាឡេវតេវថាជាមនុស្សចោលម្សៀត ធ្វើម្ដេចនឹងហៅកូនសេដ្ឋីឱ្យចូលមកបាន ហើយនិយាយគ្នាថា៖
«យើងយកអាឡេវតេវធ្វើជាខ្ញុំ គ្រាន់និយាយភូតភរក្រមាច់លេង ហើយយើងចែកគ្នាប្រើលេងសប្បាយចិត្តវាចុះ ត្បិតវាមុខជាចាញ់យើងហើយ!»
អាឡេវតេវនិងពួកនាហ្មឺនធ្វើសំបុត្របង្កាន់ដៃភ្នាល់គ្នាតាមដំណើរសព្វគ្រប់ហើយ ទើបពួកនាហ្មឺនប្រាប់អាឡេវតេវថា៖
«ឯងចង់បានមាសប្រាក់ប៉ុន្មាន? ដំរីចងកូប សេះចងអាន ទាំងគ្រឿងដែលជិះមកប៉ុន្មាន ចូរដាក់ក្នុងសំបុត្រតាមចិត្តឯងចុះ!»
អាឡេវតេវក៏សរសេរដាក់ក្នុងបង្កាន់ដៃដែលភ្នាល់គ្នាឱ្យខានតែ ច្រើនទាំងមាស ទាំងប្រាក់ ទាំងដំរី ទាំងសេះគ្រប់គ្រឿង ហើយជូនទៅពួកនាហ្មឺនឱ្យបោះត្រា រួចទទួលយកមកវេចមួយសម្ពាយក្រវាត់ទុក ហើយទៅអង្គុយចាំនៅមាត់ទ្វារសាលា បន្តិចឃើញកូនសេដ្ឋីជាប្រពន្ធចេញពីក្នុងវាំង វាក៏បោយដៃហៅថា៖
«នាងយកស្លាមកឱ្យបងស៊ី!»
កូនក្រមុំសេដ្ឋីឮប្ដីហៅឱ្យយកស្លាមកដូច្នោះ ក៏ម្នីម្នាចុះពីអង្រឹងស្នែង ហើយដាក់ស្លាលើជើងពានយកមកឱ្យប្ដី។ អាឡេវតេវក៏ទទួលយកស្លាស៊ី ហើយនាំប្រពន្ធនូវកំដរឡើងជិះសេះដំរីដែលតែងគ្រឿងគ្រប់ស្រាប់ទៅ កាន់ផ្ទះសេដ្ឋីជាឪពុកក្មេក។ អាឡេវតេវនិយាយផ្ដាំខ្ញុំកំដរថា៖
«បើលោកឪពុកម្ដាយ ឬអ្នកឯណាជាមនុស្សនៅក្នុងផ្ទះក្ដី ឬអ្នកជិតខាងក្ដី គេសួរថាបានសេះដំរីពីណាមក? ឱ្យជម្រាប ឱ្យប្រាប់គេថា ទារបំណុលពីគេ!»
ឯពួកនាហ្មឺនសព្វមុខមន្ត្រី ក្រមការភ្នាក់ងារ នូវឃុនហ្មឺន មហាតលិកដែលភ្នាល់ចាញ់អាឡេវតេវ ស្រាប់តែភ័យ ភ្នែកសរៀងខ្លួនស្ដាយរបស់ទ្រព្យ និងដំរីសេះជាជំនិះ ធ្លាប់ជិះជាលម្អត្រូវចិត្ត សុទ្ធសឹងតែគ្រឿងមាស និងប្រាក់ពន់ពេក ហើយនិយាយគ្នាថា៖
«យើងបង់គំនិតអាឡេវតេវហើយជាន់នេះ!»
ឯអាឡេវតេវនិងប្រពន្ធខ្ញុំកំដរជិះដំរីសេះមានកូប មានអាននូវគ្រឿងប្រដាប់សុទ្ធសឹងតែមាសនិងប្រាក់។
លុះទៅដល់ផ្ទះហើយ សេដ្ឋីជាឪពុកម្ដាយក្មេកនូវអស់មនុស្សម្នា ភ្នាក់ងារក្នុងផ្ទះឃើញដំរី សេះពាសពេញដូច្នោះ ក៏នឹកឆ្ងល់ ហើយសេដ្ឋីប្រើមនុស្សឱ្យទៅសួរអាឡេវតេវ។ អាឡេវតេវក៏ប្រាប់ថា ទារបំណុលពីគេមក។ សេដ្ឋីជាឪពុកក្មេកម្ដាយក្មេកក៏និយាយគ្នាថា៖
«យើងអស់ខ្មាសគេហើយ!»
ចាប់ដើមពីថ្ងៃនោះមក សេដ្ឋីប្ដីប្រពន្ធក៏រឹតតែស្រលាញ់អាឡេវតេវលើសអំពីមុនទៅទៀត។ អាឡេវតេវក៏ទៅទារប្រាក់ពីពួកនាហ្មឺនសព្វមុខមន្ត្រីតែសព្វថ្ងៃ ជញ្ជួនយកមក ហើយវាគិតធ្វើការរកស៊ី ជួសសេដ្ឋីជាឪពុកក្មេកម្ដាយក្មេកមិនឱ្យព្រួយចិត្តគ្រប់ជំពូក។ នៅយូរមក សេដ្ឋីចាស់ជរា អស់អាយុទៅ អាឡេវតេវក៏បានជាសេដ្ឋីធំក្នុងនគរនោះឯង៕
ចប់
រៀបរៀង និងកែសម្រួលថ្មី៖ ហុង ប៊ុន